khmer eng
  • ឯកឧត្តម លឹម ប៊ុនហុក អញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញចាំបាច់ឌីជីថល តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញចាំបាច់ឌីជីថល សម្រាប់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលនេះ មានកាសិក្ខាកាមចូលរួម ចំនួន ១១០នាក់ សិក្សារយៈពេល២ខែ ពីថ្ងៃទី០៨ ខែមិថុនា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ